(ភ្នំពេញ)៖ សាខាគណបក្ស មជ.១ នៃគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន ដឹកនាំដោយលោកបណ្ឌិត ហេង វុទ្ធី ប្រធានសាខាគណបក្ស មជ.១ នៃគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន បានរៀបចំកិច្ចសំណេះសំណាល អាហារសាមគ្គី ការផ្សព្វផ្សាយឯកសារ និងការដាក់ចេញសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត ដើម្បីសុខសន្តិភាព នៃប្រទេសកម្ពុជា។

ដើម្បីលើកកម្ពស់ការងារ និងបង្កើនសមាជិក សមាជិកាសាខាគណបក្ស មជ.១ លោកបណ្ឌិត ហេង វុទ្ធី បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនជូនដល់សមាជិក សមាជិកាដូចខាងក្រោម៖

ទី១៖ បន្តរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធបណ្តាផ្នែកជំនាញចំណុះសាខាគណបក្ស និងបំពេញបន្ថែមសមាសភាពមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ សាមគ្គីភាព និងការចូលរួមសកម្មភាពការងារពីសមាជិកគ្រប់រូប បានកាន់តែល្អប្រសើរឡើង
ទី២៖ សិក្សាស្រាវជ្រាវ និងរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនានាទាក់ទងនឹងការងារគណបក្ស
ទី៣៖ នីតិវិធីនៃការស្នើសុំផ្ទេរជីវភាពគណបក្សពីសាខាគណបក្ស ម. ១ ទៅកាន់អង្គភាពដើមដែលគាត់ស្ថិតនៅបើសិនករណីគាត់ចង់ស្នើសុំផ្ទេរ
ទី៤៖ ពិនិត្យលើសមាសភាព សមាជិក សមាជិកាគណបក្សបញ្ចូលថ្មីដែលមានប្រភពមកពីសមាគមឌីជីថលនៃកម្ពុជា៖
​​*សមាសភាពដែលសុំផ្ទេរជីវភាពចូល
*សមាសភាពដែលមិនទាន់ចូលជាសមាជិកគណបក្ស
*សមាសភាពដែលមានជីវភាពគណបក្សហើយ

ទី៥៖ ផែនការសកម្មភាពចូលរួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជនសម្រាប់ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ
ទី៦៖ ត្រៀមសហការចុះមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងតាមការណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ ពិសេចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ ដោយផ្អែកតាមសកម្មភាពដែលបានពិភាក្សាក្នុងកិច្ចប្រជុំ សាខាគណបក្ស មជ.១ បានធ្វើការវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរមួយចំនួន និងបានដាក់ចេញនូវទិសដៅអនុវត្តបន្តដើម្បីជំរុញចលនាបងប្អូនជាសមាជិក-សមាជិកាសាខាបក្ស និងដើម្បីធានាបាននូវប្រសិទ្ធភាពការងារ សាមគ្គីភាព និងការចូលរួមសកម្មភាពការងារពីសមាជិកគ្រប់រូប បានកាន់តែល្អប្រសើរឡើង។

លោកបណ្ឌិតសង្ឃឹមជឿជាក់ថា សមាជិក សមាជិកា សាខាគណបក្ស មជ.១ ទាំងអស់ប្តេជ្ញាចិត្តចូលរួមក្នុងយុទ្ធនាការឃោសនាការបោះឆ្នោត នៅខែកក្កដា និងរួមគ្នាចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីដណ្តើមជ័យជំនះជូនគណបក្សប្រជាជនយើង>