(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់មនុស្ស១៨នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៧នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ រឹបអូសថ្នាំមេតំហ្វេតាមីន(ice) ៣.៧៦ក្រាម, ៥កញ្ចប់ធំនិង៧២កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន ដោយនគរបាលភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់, ខេត្តកណ្ដាល បង្ក្រាប៣ករណីឃាត់ខ្លួន៦នាក់, ខេត្តសៀមរាបបង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, ខេត្តកំពង់ចាម បង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់ និងខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕