(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ រងរបួសធ្ងន់៨នាក់ និងរបួសស្រាល៤នាក់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៨គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន៧គ្រឿង រថយន្តធុនធំចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនគោរពសិទ្ធិ៣លើក, បត់គ្រោះថ្នាក់៣លើក, ស្រវឹង១លើក និងកត្តាយានយន្ត។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ២,៧៨៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,១១៦គ្រឿង និងពិន័យសរុប ចំនួន១,៦៧០គ្រឿង៕
http://image.freshnewsasia.com/2016/ID-020/fn-2016-07-21-15-43-24-0.png