(ហាប៊ីន-ចិន)៖ លោក គឹម សុទ្ធា ប្រធានសមាគមអតីតនិស្សិតកម្ពុជា ពីសកលវិទ្យាលយ័បច្ចេកវិទ្យាហាប៊ិន ប្រទេសចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឆាវ ចៀន នាយកមហាវិទ្យាល័យអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន។
ក្នុងជំនួបកាលពីសប្ដាហ៍កន្លងទៅនេះ ធ្វើឡើងនៅមហាវិទ្យាល័យអប់រំអន្តរជាតិ និងសមាគមនិស្សិត បានដាក់ផែនការសំខាន់ៗមួយចំនួនដូចជា ពង្រីកចំនួនគ្រឹះស្ថានដៃគូសហប្រតិបត្តិការ, ពង្រីកចំនួនសិស្សអាហារូបករណ៍ ផ្តល់ដល់គ្រឹះស្ថានមធ្យមសិក្សានៅកម្ពុជា, ពង្រីកចំនួនគ្រូ និងសិស្សផ្លាស់ប្តូរការសិក្សាមក HIT, ពង្រីកវិសាលភាព នៃការសហប្រតិបត្តិការលើវិស័យអប់រំ បច្ចេកទេស និងបច្ចេកវិទ្យាជាដើម។
តបការអញ្ជើញរបស់សមាគម លោកសាស្ត្រាចារ្យ នឹងមកទស្សនកិច្ចនៅកម្ពុជានាដើមឆ្នាំ២០២៤ខាងមុខនេះ៕