ប្រេស៊ីលចាប់ខ្លួនភេរវករគាំទ្រពួក ISIS ចំនួន១០នាក់ ដែលមានផែនការវាយប្រហារ នៅក្នុងប្រកួតកីឡាអូឡាំពិក
21-07-2016 22:19
(ប្រេស៊ីល)៖ កងកម្លាំងប៉ូលិសសហរដ្ឋព័ន្ធរបស់ប្រទេសប្រេស៊ីល បានចាប់ខ្លួនជនសង្ស័យជាសមាជិករបស់ ក្រុមបង្កភេរវកម្មចំនួន១០នាក់ ដែលកំពុងរៀបចំផែនការវាយប្រហារ អំឡុងថ្ងៃប្រកួតកីឡាអូឡាំពិក ទីក្រុងរីយ៉ូ នៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។
អាជ្ញាធរប្រេស៊ីលបាននិយាយថា ពួកគេបានសារភាពថា មិនមែនជាបណ្តាញក្រុម ISIS នោះទេ ប៉ុន្តែពួកគេក៏ធ្លាប់ធ្វើការទាក់ទងទៅកាន់ក្រុម ISIS ផងដែរ។ ការចាប់ខ្លួនជនសង្ស័យជាភេរវករខាងលើនេះ បានធ្វើឡើងនៅរដ្ឋ Parana ភាគខាងត្បូងប្រទេសប្រេស៊ីល ដែលមានរយៈពេលតែ ពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលប្រកួតកីឡាអូឡាំពិកទីក្រុងរីយ៉ូ នឹងចូលមកដល់៕