(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ​ផ្កាយ​មាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលមួយចំនួន នៅ​ទីបញ្ជាការដ្ឋានកងពលតូចលេខ៧០។

កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយ​មក​កែ​សម្រួល​​ទៅ​ជាវរ​សេនាធំលេខ៧០ ដែលមានភារកិច្ចការពារថ្នាក់ដឹកនាំជាន់​ខ្ពស់​ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ ក្រសួងការ​ពារ​ជាតិ។ កងពលតូច​លេខ៧០ ក៏ជា​តម្រួត​យោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យ​សណ្តាប់ធ្នាប់របស់​យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។

ខាងក្រោមនេះជាខ្លឹមសារសំខា​ន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីនាព្រឹកនេះ គឺជាកម្មវិធីលើកទី៧ហើយ ដែលសម្តេចបានអញ្ជើញជាអធិបតីររៀបចំដោយកងពលតូចលេខ៧០។

*នៅចំពោះកងទ័ពជាង៥ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់យោធិន និងគ្រួសារយោធិនគ្រប់រូប ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អង្គការរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមបណ្តុះបណ្តាលផ្នែកសង្គ្រោះដល់កងទ័ពកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់មេបញ្ជាការ មេបញ្ជាការរងកងពលតូចលេខ៧០ ដែលបានខិតខំ និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសការរក្សាបានសុខសន្តិភាព ស្ថេរភាពក្នុងសង្គម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃជ័យជម្នះ៧មករា គឺជាការចាប់ផ្តើមឡើងវិញគ្រប់បែបយ៉ាងនៅកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងពលតូចលេខ៧០ បានសាងសង់មិទ្ធផលជាច្រើន បម្រើជាប្រយោជន៍របស់កងទ័ព និងសង្គម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពជាបុព្វលក្ខខណ្ឌមិនអាចកាត់ផ្តាច់បាន ដើម្បីជាតិមាតុភូមិ ជាពិសេសភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពមិនត្រឹមតែជាំស្នូលក្នុងថែរក្សាការពារបូរណភាពទឹក ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ថែមទាំងជួយថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសតាមរយៈអង្គការសហប្រជាជាតិថែមទៀតផង។

*សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កងទ័ពត្រៀមលក្ខណៈសម្បត្តិឱ្យបានជាប់ជាប្រចាំឆ្លើយតបគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ។

*សម្តេចតេជោ ហ៊ុន សែន អំពាវនាវកងទ័ពឱ្យពង្រឹង និងពង្រីកសមត្ថភាពកិច្ចការទាំងអស់ ដើម្បីកសាងប្រទេសឱ្យរីកចម្រើនដូចអរិយប្រទេស។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តស្មារតីគាំទ្រ និងអភិវឌ្ឍន៍សមត្ថភាពរបស់កងទ័ព។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៨៖៤៧នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕