(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គ.ជ.ប បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ មានសារៈសំខាន់ណាស់ គឺសម្រាប់បម្រើឲ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

គ.ជ.ប សង្កត់ធ្ងន់ថា «បើបងប្អូនមិនបានទៅចុះឈ្មោះបោះឆ្នោតទេនោះ នៅថ្ងៃបោះឆ្នោតនឹងមិនអាចបោះឆ្នោតបានទេ»៕

សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ទាំងស្រុង៖