(អ៉ីស្តង់ប៊ុល)៖ ឧបនាយករដ្ឋមន្រ្តីតួកគី លោក Numan Kurtulmus បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា តួកគី នឹងផ្អាកអនុសញ្ញាស្ដីអំពីសិទ្ធិមនុស្សអឺរ៉ុប នៅក្នុងអំឡុងពេលដែលរដ្ឋាភិបាលបានប្រកាស ដាក់ប្រទេសនៅក្នុងភាពអាសន្ន។
«តួកគីនឹងផ្អាកអនុសញ្ញាស្ដីអំពីសិទ្ធិមនុស្សអឺរ៉ុបមួយរយៈពេលសិន ហើយការផ្អាកនេះគឺមិនបានប៉ះទង្គិចជាមួយកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនឡើយ»។ នេះជាសំដីរបស់លោក Kurtulmus។
ឧបនាយករដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់ថា មូលហេតុដែលផ្អាកនោះគឺមកពី រដ្ឋាភិបាលតួកគីចង់ធ្វើការបោសសម្អាត ពួកចូលរួមសមគំនិតធ្វើរដ្ឋប្រហារ ហើយលោកក៏បានបញ្ជាក់ផងដែរថា នៅក្នុងមាត្រា ១៥នៃអនុសញ្ញានេះ គឺអនុញ្ញាតឲ្យរដ្ឋជាហត្ថលេខិផ្អាកសិទ្ធិមួយចំនួន នៅក្នុងអំឡុងពេលរដ្ឋមានសង្គ្រាម ឬត្រូវបានដាក់នៅក្នុងភាពប្រកាសអាសន្ន៕