(កណ្ដាល)៖ លោក អ៊ាវ ចំរើន ប្រធានក្រុមការងារចុះជួយឃុំកោះខ្សាច់ទន្លា និងលោក អ៊ូក សោភ័ណ្ឌ អនុប្រធានបានដឹកនាំក្រុមការងារចុះជួយភូមិ និងអាជ្ញាធរឃុំ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
នាឱកាសនោះ គណៈអធិបតីបានសំណេះសំណាល ព្រមទាំងលើកឡើងពីកត្តាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសមិទ្ធផលនានាដែលគណបក្សប្រជាជនដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលរាប់សិបឆ្នាំមកនេះ។
លោកប្រធានក្រុមការងារបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បំពេញសិទ្ធិជាប្រជាពលរដ្ឋ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
លោកបានណែនាំឲ្យពលរដ្ឋត្រៀមឯកសារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕