(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារនិងបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរស្រុកមណ្ឌលសីមា បានចុះចែកមួកសុវត្ថិភាពរបស់លោក ហ៊ុន ម៉ាណែត ប្រធានសមាគមអាហាររូបករណ៍សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋប្រកបរបររត់ម៉ូតូឌុបនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ចំនួន៧០នាក់។
លោក ហាក់ ឡេង បានថ្លែងថា មួកសុវត្ថិភាពដែលចែកជូនប្រជាពលរដ្ឋដែលមានមុខរបររត់ម៉ូតូឌុបនេះ គឺជាទឹកចិត្តសប្បុរសធម៌របស់លោក ហ៊ុន ម៉ាណែត តែយកចិត្តទុកជានិច្ចចំពោះបងប្អូន ទោះបីមិនបានគ្រប់គ្នាក៏ដោយតែនេះ គឺសិល្បៈចែករំលែងជូនបងប្អូន ហើយលោកក៏បានធ្វើផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនដល់បងប្អូន
និងផ្សព្វផ្សាយស្តីពីការផ្តល់អាហារូបករណ៍សម្តេចតេជោជូនសិស្សនិស្សិតក្រីក្រនៅទូទាំងប្រទេស។
លោក ហាក់ ឡេង បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ហើយកុំជឿការញុះញុះងរបស់ក្រុមក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ឲ្យសោះ
មានតែគណបក្សប្រជាជនកម្ពុជាតែ១គត់ ដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ មានធនធានមនុស្ស ប្រជាពលរដ្ឋមានជីវភាពធូរធាក្នុងជីវភាពគ្រួសារក្នុងបច្ចុប្បន្នកាលនេះ៕