(កណ្តាល)៖ ក្រោមការយកចិត្តទុកដាក់ពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម រួមទាំងមន្ត្រីជំនាញ បានចុះពិនិត្យផ្លូវមេ១ខ្សែ ផ្លូវសំពោង ដែលកំពុងដំណេីរការត្រៀមធ្វេីការក្រាលកៅស៊ូនាពេលខាងមុខ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនោះលោកអភិបាលស្រុកល្វាឯម រួមជាមួយលោក ឌុច ផល្លី អនុប្រធាននាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ ព្រមទាំងលោក សិត សុភាព ប្រធានការដ្ឋានជួសជុល ព្រមទាំងអាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ បានចុះត្រួតពិនិត្យកំណាត់ផ្លូវមេខ្សែតភ្ជាប់ពីឃុំថ្មគរ (ផ្លូវសំពោង) ឃុំទឹកឃ្លាំង និងឃុំព្រែករៃ ប្រវែងប្រមាណ១៧០០ម៉ែត្រ ដែលរងការខូចខាតដោយសារការដ្ឋានកំពុងដំណេីរការត្រៀមធ្វេីការក្រាលកៅស៊ូនាពេលខាងមុខ។ កំណាត់ផ្លូវនេះជាគម្រោងឆ្នាំ២០២៣ ដែលមានប្រវែង៣,០១០ម៉ែត្រ ទទឹង៧ម៉ែត្រ ដោយធ្វេីការពង្រីកផ្លូវលេីកកម្ពស់ផ្លូវ និង ចាក់កៅស៊ូ DBST។

សូមបញ្ជាក់ថា កំណាត់ផ្លូវនេះត្រូវបានជួសជុលជាបណ្ដោះអាសន្នដើម្បីសម្រួលឲ្យប្រជាពលរដ្ឋរួចហើយ មុននឹងរៀបចំក្រាលកៅស៊ូនាពេលខាងមុខនេះផងដែរ។

គូររំលឹកថា នាពេលកន្លងមក លោកអភិបាលស្រុកល្វាឯម រួមទាំងមន្ត្រីជំនាញទាំងអស់តែងតែចុះពិនិត្យរាល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានស្រុកល្វាឯម ជាពិសេសផ្លូវថ្នល់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ និងប្រកបរបររកទទួលទានផ្សេងៗ៕