(ភ្នំពេញ)៖ គូរឲ្យស្តាយក្រុមបាល់ឈុតតូច ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានចាញ់ U-16 វៀតណាម ១-០ ទាំងប្រផិតប្រផើយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF U-16 Youth Championship 2016 នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក នារាត្រីថ្ងៃពុធ ទី២១ ខែកក្កដានេះ។

កម្ពុជាបានរបូត១គ្រាប់នៅនាទីទី២៨ ក្នុងវគ្គទី១ ពីការធ្វើបានសម្រេចដោយកីឡាករ Nguyen Xuan Kien នៅពីមុខ អ្នកទស្សនា ប្រមាណជាង ៤ម៉ឺននាក់។

U-16 កម្ពុជា ត្រូវជួបក្រុម U-16 ថៃនៅថ្ងៃទី២៣ ខែកក្កដា ក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៅម៉ោង ៣៖៣០នាទីរសៀល មុនពេល U-16 វៀតណាម ត្រូវជួប U-16 អូស្រ្តាលី ដើម្បីដណ្តើមពាន AFF U-16 2016 នាម៉ោង ៦៖៣០នាទីល្ងាចនៅថ្ងៃទី២៣ កក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា៕