(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីជូនដំណឹងមួយ ប្រកាសប្រឡងជ្រើសរើសមន្ដ្រីរាជការចំនួន១០៤នាក់ ឲ្យចូលទៅបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងទីស្ដីការ​ក្រសួងចំនួន២៩រូប និងមន្ទីអភិវឌ្ឍន៍ចំនួន៧៥រូប។

ការទទួលពាក្យប្រឡង ចាប់ពីថ្ងៃផ្សាយដំណឹងនេះ ជារៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧៖៣០ ដល់ម៉ោង១១៖៣០ព្រឹក និងពេលល្ងាចចាប់ពីម៉ោង២៖៣០ ដល់៥៖០០នាទីល្ងាច នៅនាយក​ដ្ឋានរដ្ឋបាល និងបុគ្គលិក (ជាន់ផ្ទាល់ដី) និងឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៥៖០០នាទី។ ការប្រឡងនឹងប្រព្រឹត្តិឡើង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងអភិវឌ្ឍន៍បទទាំងស្រុង៖