(កំពង់ស្ពឺ)៖ សហភាពអង្គការសង្គមស៉ីវិល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំយុវជនស្រឡាញ់បរិស្ថានជាង៤០នាក់ ធ្វើដំណើរទស្សនកិច្ច និងផ្សព្វផ្សាយអំពីផលវិជ្ជមាននៃការអភិវឌ្ឍតំបន់អេកូទេសចរណ៍ឧទ្យានជាតិគិរីរម្យ។

ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

សម្រាប់គោលបំណងទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើនកន្លែងនាឧទ្យានជាតិ គិរីរម្យ ដើម្បីឱ្យសាធារណៈជនគ្រប់មជ្ឈដ្ឋានទាំងអស់រួមគ្នាថែរក្សា និងបង្ហាញទៅកាន់វិនិយោកទុនដែលមានបំណងអភិវឌ្ឍន៍ទៅលើវិស័យទេសចរណ៍ជាតិ ដែលនាំឱ្យប្រទេសកម្ពុជាឈានទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕