(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែកក្កដានេះ បាននិងកំពុងចុះជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ នៅវិទ្យាល័យក្រឡាញ់ ស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពីចាកចេញពីខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់ នៅក្នុងវិទ្យាល័យក្រឡាញ់ ស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅល្ងាចថ្ងៃទី២១ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសផ្តល់អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ជូនវិទ្យាល័យនេះផងដែរ ដើម្បីផ្តល់ការអប់រំកាន់តែងាយស្រួល ដល់សិស្សានុសិស្ស។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ទើបបានបញ្ចប់ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបន្ទាយមានជ័យ ដែលប្រារព្ធឡើងនៅសាលាខេត្តបន្ទាយមានជ័យ។
នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធចម្រោះទឹកស្អាតមួយកន្លែង នៅខេត្តបាត់ដំបង៕