(ភ្នំពេញ)៖ ដោយមានការសហការគ្នាជាមួយនឹងទូរទស្សន៍ MyTV និងជាមួយ Fresh News TV នឹងធ្វើការផ្សាយបន្តផ្ទាល់ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់​ យុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៦ ដែលជាការជួបគ្នារវាង U-16 របស់ម្ចាស់ផ្ទះកម្ពុជា ប៉ះក្រុម U-16 វៀតណាម បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដូច្នេះ សូមរង់ចាំទស្សនាពីការប្រកួត ដ៏ជក់ចិត្តដិតអារម្មណ៍ ដែលនឹងចាប់ផ្តើមនាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅលើទូរស័ព្ទដៃរបស់លោកអ្នក និងតាម Youtube និង Facebook ផងដែរ។

សូមបញ្ជាក់ថា សម្រាប់ក្រុមឈ្នះ នឹងឡើងទៅជួបក្រុម U-16 អូស្រ្តាលី ដែលកំពុងរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ក្រុមការពារតំណែងជើងឯក U-16 ថៃ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៣ បន្ទាប់ពីប្រកួតពេញ ម៉ោងស្មើលទ្ធផល ៣-៣ មុននេះ៕

U-16 កម្ពុជា

U-16 វៀតណាម