(ភ្នំពេញ)៖ ក្រុមហ៊ុន Robert Bosch Cambodia សហការជាមួយក្រុមហ៊ុន ម៉េង ឡេងអ៊ីវ រៀបចំកម្មវិធីសម្ពោធជាផ្លូវការ នូវផលិតផលឧបករណ៍ជាង ប្រើដោយចរន្តអគ្គីសនី ផ្នែកការងារធ្ងន់ នៅសណ្ឋាគារភ្នំពេញ ក្នុងគោលបំណងដើម្បីឲ្យអតិថិជន យល់ជ្រាបអំពីចំនុចសំខាន់ អត្ថប្រយោជន៍របស់ផលិតផល និងទស្សនាសាកល្បងម៉ូដែលថ្មីៗ ។

ចាប់តាំងពីក្រុមហ៊ុន ម៉េង ឡេងអ៊ីវ បានទទួលសិទ្ធចែកចាយផ្តាច់មុខទៅលើ ផលិតផល ឧបករណ៏ជាងប្រើ ដោយចរន្តអគ្គីសនីប្រភេទការងារធ្ងន់ (Heavy Duty) និងឧបករណ៏វ៉ាស់ប្រើដោយឡាស៊ែ ម៉ាក BOSCH ពីក្រុមហ៊ុន រ៉ូបឺតប៊ូសកម្ពុជា ដើម្បីចែកចាយនៅលើទីផ្សារ នៅក្នុងឆមាសទី១ ឆ្នាំ២០១៦ ដោយកំណើននៃការលក់ផលិតផលប៊ូសរបស់ក្រុមហ៊ុន ម៉េង ឡេងអ៊ីវ មានកើនឡើង​គួរឲ្យកត់សំគាល់ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៥ ទាំងផ្នែកឧបករណ៏ជាង និងឧបករណ៏វាស់ប្រើដោយឡាស៊ែ។

បច្ចុប្បន្ននេះ វិស័យសំណង់នៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ ដែលមានកំណើនខ្ពស់ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះគម្រោងអាគារទំនើបខ្ពស់ៗជាច្រើន បាននឹងកំពុងសាងសង់ កត្តាទាំងនេះហើយ ដែលធ្វើឲ្យផលិតផលឧបករណ៍ជាងប្រើដោយចរន្តអគ្គីសនី ផ្នែកការងារធ្ងន់ម៉ាកប៊ូស និងឧបករណ៏វ៉ាស់ប្រើដោយឡាស៊ែ ជាតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនសាងសង់។

បច្ចុប្បន្នម៉ាកប៊ូស ជាម៉ាកឈានមុខគេលំថាប់ថ្នាក់លេខ១ នៅលើពិពភលោក ក៏ដូចជានៅកម្ពុជា ផ្នែកផលិតផលឧបករណ៍ជាងសម្រាប់វិស័យសំណង់។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Robert Bosch បាននឹងកំពុងផលិតនូវផលិតផលថ្មីៗដែល បំពាក់បច្ចេកវិទ្យា ទំនើបៗ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់ ។

ក្រុមហ៊ុន Robert Bosch Cambodia និង ក្រុមហ៊ុនម៉េងឡេងអ៊ីវ សង្ឃឹមថាការរៀបចំកម្មវិធីថ្ងៃនេះ នឹងជួយឲ្យអតិថិជនលក់បន្ត យល់កាន់តែច្បាស់ អំពីបច្ចេកវិទ្យា និងចំណុចពិសេសនោះ គឺឲ្យកាន់តែមានភាពជឿជាក់ទៅលើផលិតផលម៉ាកប៊ូសបន្ថែមទៀត៕