Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញរបស់ រតនាគារសហ​រដ្ឋអាមេរិក ជួបសម្ដែងការ​គួរសម​ជាមួយ លោក ជា ចាន់តូ

21-07-2016 16:28

(ភ្នំពេញ)៖ លោកស្រី Vilma Rosa Leon York ជំនាញការផ្នែកគម្រោងការពារ អ្នកដាក់ប្រាក់ របស់រតនាគារ​សហរដ្ឋអាមេរិក ជួបសមសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ។

ក្នុងជំនួបនោះ លោកស្រី Vilma Rosa Leon York បានរាយការណ៍ជូន លោក ជា ចាន់តូ ពីវឌ្ឍនភាពការងារ នៃការជួយសិក្សា និងកម្រោងបង្កើតប្រព័ន្ធការពារអ្នកដាក់ប្រាក់បញ្ញើ នៅកម្ពុជា ក្រោមជំនួយបច្ចេកទេសរបស់រតនាគារសហរដ្ឋអាមេរិក។

លោកស្រី បានបញ្ជាក់ថា ប្រព័ន្ធការពារអ្នកដាក់បញ្ញើ មានគោលបំណងការពារអ្នកដាក់ប្រាក់បញ្ញើ និងរួមចំណែកព្រឹងស្ថិរភាពហិរញ្ញវត្ថុ៕