(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋខ្មែរម្នា្កក់ ក្នុងចំណោម៧នាក់ ត្រូវបានតម្រួតថៃបាញ់ស្លាប់ ខណៈដែលពួកគេ កំពុងឆ្លងដែនទៅកាប់ក្រញូងក្នុងទឹកដីថៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ មន្ដ្រីយោធាព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា តម្រួតថៃបានបាញ់ប្រហារចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើង និងមួយគ្រាប់ទៀតចំបោះដៃផុត បណ្ដាលឲ្យសា្លប់ភ្លាមៗនៅកន្លែង ស្ថិតនៅចំណុចនិយាមការTU (៥០១៥៩;៤៣៧៩០) ចំណែកនៅចំណុចនិយាមការTU(៤៩៦០៧;៤៣៨៤៧) តម្រួតថៃដកហូតបានក្រញួង៥ដុំ ព្រមទាំងកាត់ឈើមួយគ្រឿង។
មន្ដ្រីយោធាដដែលបញ្ជាក់ថា ជនជាតិខ្មែដែលបានស្លាប់នេះ ឈ្មោះ តេង សល អាយុ៣៥ឆ្នាំ រស់នៅភូមិប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បច្ចុប្បន្ន មន្ដ្រីសមត្ថកិច្ចកម្ពុជា កំពុងទាក់ទងទៅក្រុមគ្រូសារ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី៕