(ភ្នំពេញ)៖ លោកស្រី យក់ នាង អតីតគណៈកម្មការនាយក និងជាប្រធានចលនាស្ត្រីរាជធានីភ្នំពេញ នៃគណបក្សប្រឆាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានចេញវីដេអូ និងលិខិតមួយ ប្រកាសផ្តាច់ខ្លួនពីបុគ្គល សម រង្ស៉ី និងស្នើសូមមេត្តាខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកលែងទោសឲ្យលោកស្រី។

លោកស្រី យក់ នាង បានសារភាពពីទោសកំហុស ហើយលើកឡើងថា ដោយកន្លងមកលោកស្រីបានដើរតាមគណបក្សប្រឆាំង ដែលបក្សនេះប្រើមនោគមន៍វិជ្ជាដ៏ខ្មៅកខ្វក់។ លោកស្រី ក៏បានសន្យាថា នឹងផ្តាច់ខ្លួនពីបុគ្គល សម រង្ស៉ី ដោយស្ម័គ្រចិត្ត ហើយស្នើសូមចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងថ្កោលទោស សម រង្ស៉ី ដែលធ្វើសកម្មភាពញុះញង់ ឲ្យមានភាពវឹកវរក្នុងប្រទេស។

ជាថ្មីម្តងទៀត លោកស្រី យក់ នាង បានស្នើសូមរួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ដើម្បីបានបម្រើជាតិយ៉ាងពិតប្រាកដ៕

ខាងក្រោមនេះជាវីដេអូ និងលិខិត៖