Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ សូមការអភ័យទោស​ចំពោះ លោកគ្រូ-អ្នកគ្រូ និងក្មួយៗ​សិស្សានុសិស្ស ដែលរង់ចាំជួប​តាមដងផ្លូវ​ចង់​ជួបសម្តេច

21-07-2016 15:44

(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មុននឹងចាប់ផ្តើមជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់ អាវុធខេត្តបន្ទាយមានជ័យ នៅរសៀលនេះសម្តេចបានថ្លែងសូមការអភ័យទោស ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យសុវណ្ណគិរី និងក្មួយសិស្សនៅតាមដងផ្លូវជាច្រើនរយនាក់ ដែលបានឈររង់ចាំជួបសម្តេច ប៉ុន្តែដោយសារសម្តេច មិនមានពេលវេលាគ្រប់គ្រាន់ និងប្រញាប់ធ្វើដំណើរទៅកាន់ ខេត្តបន្ទាយមានជ័យផងដែរនោះ ទើបសម្តេចមិនបានចុះជួបជាមួយក្មួយៗ។

បើតាមភ្នាក់ងារ Fresh News បានរាយការណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីគ្រូៗ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យសុវណ្ណគីរី ទទួលព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្លងកាត់មុខសាលា របស់ពួកគាត់នោះ ក្រុមគ្រូៗនិងសិស្សានុសិស្ស រាប់រយនាក់ រង់ចាំស្វាគមន៍សម្តេចតេជោ ដោយសម្តែងនូវក្តីរីករាយ ដោយចង់ជួបសម្តេចផ្ទាល់។

សាលាបឋមសិក្សា និងអនុវិទ្យាល័យសុវណ្ណគីរី ដែលគ្រូៗ និងសិស្សកំពុងរង់ចាំនោះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅក្នុងភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕