
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈដល់នាយទាហានជាន់ខ្ពស់ នៃក្រសួងការពារជាតិ ដែលជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មួយរូប មានឋានៈស្មើ «រដ្ឋមន្រ្តី»
09-06-2023 09:47
(ភ្នំពេញ)៖ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៏ឯក គឹម រស្មី នាយទាហានជាន់ខ្ពស់ នៃក្រសួងការពារជាតិ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ត្រាស់បង្គាប់ដំឡើង លោក គឹម រស្មី ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ «រដ្ឋមន្រ្តី» បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២កន្លងទៅ លោកឧត្តមសេនីយ៏ឯក គឹម រស្មី ត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ «រដ្ឋលេខាធិការ» បន្ថែមលើមុខងារបច្ចុប្បន្ន៕