(ភ្នំពេញ)៖ លោក សំរឹទ្ធ វណ្ណា អតីតសកម្មជនបរិស្ថាន នៅអង្គការមាតាធម្មជាតិ ដែលមានលោក អាឡិច ជាប្រធាន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានចេញវីដេអូមួយ ប្រកាសផ្តាច់ខ្លួនពី លោក អាឡិច ។

លោក សំរឹទ្ធ វណ្ណា ក៏បានបកអាក្រាតលោក អាឡិច ចំនួន ៣ចំណុច ដែលតែងតែធ្វើរឿងរ៉ាវនានា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពោលមិនមែនប្រយោជន៍កម្ពុជាឡើយ។

លោក សំរឹទ្ធ វណ្ណា ថែមទាំងបានស្នើសូមរួមរស់ ក្នុងជីវភាពនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាកម្ពុជា ដើម្បីបានបន្តធ្វើការបរិស្ថាន បម្រើផលប្រយោជន៍ជាតិពិតៗ៕

សូមទស្សនាវីដេអូ៖