សម្តេចតេជោ ហ៊ុន សែន កំពុងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងខេត្តបន្ទាយមានជ័យ
21-07-2016 15:13
(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដានេះ បាននិងកំពុងជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ក្នុងខេត្តបន្ទាយមានជ័យ ដែលពិធីនេះរៀបចំឡើងនៅ សាលាខេត្តបន្ទាយមានជ័យ។
ការអញ្ជើញជួបសំណេះសំណាលនេះ រៀបចំឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បញ្ចប់ការចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ។
នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល ជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបង។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសពីយុទ្ធនាការ ចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅក្នុងរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេសកម្ពុជា៕