(ភ្នំពេញ)៖​ ក្រសួងពាណិជ្ជកម្ម​ នាល្ងាចថ្ងៃទី០៨​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម​ រវាងលោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្ដរជាតិ។

ការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនេះ​ បានធ្វេីឡេីងនារសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំពីអន្តរក្រសួង-ស្ថាប័ន ប្រធានក្រុមចរចា និងតំណាងក្រុមការងារចរចា នៃភាគីទាំងពីរសរុបប្រមាណ ៤០រូប៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម៖