(បន្ទាយមានជ័យ​)៖​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានក្ចាប់បញ្ជូនក្រុមក្មេងទំនេីងទាំង៤នាក់​ រួមនឹងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធ​កាប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយខុសច្បាប់។

បើតាមលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានឱ្យដឹងថា ក្រុមក្មេងទំនេីងចំនួន០៤នាក់​ រួមនឹងវត្ថុតាងមួយចំនួន​ ត្រូវបានឃាត់ខ្លួន កាលពីនៅវេលាម៉ោង២៣និង៤០នាទីថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ​២០២៣ នៅចំណុចមុខផ្ទះសំណាក់ស្រែម្អម ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ​ បានឱ្យដឹងថា​ ជនសង្ស័យ​ទាំង៤នាក់​មាន៖
១៖ ឈ្មោះ លី ហាស្សីស (អាបាឌុល ហាស្សីស) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្ន រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។
២៖ ឈ្មោះ ម៉ាង គ្រីស្តា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)។ ៣៖ឈ្ មោះ ផាក់ គ្រិស្ទាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។
៤៖ ឈ្មោះ យួន ស៊ីណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្ន រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់)។ វត្ថុតាង​ចាប់បាន​រួមមាន​៖ -ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខ ឧត្តរមានជ័យ1E-3143,​ -ទូរស័ព្ទចំនួន០៣គ្រឿង​រួមនឹងវត្ថុតាងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្្ណ បាន​បន្តថា​ មុនឈានដល់ការបង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើងមួយក្រុមប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចខាងលេី។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកេីតហេតុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន​០៤នាក់ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ដើម្បីចាត់ការតាមនីតិវិធី ។ បន្ទាប់ពីការឃាត់ខ្លួនកម្លាំងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំង០៤នាក់ខាងលើជាលទ្ធផល វិជ្ជមានទាំង០៤នាក់ ។  

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ក្មេងទំនេីង​ទាំង៤នាក់បានសារភាពថា​ ពួកខ្លួនពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ បានបញ្ជូនក្មេងទំនេីងទាំង៤នាក់​ មកកាន់បញ្ជាដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ​៕