Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បែកធ្លាយវីដេអូ លោក មុំ អស្សនី ស្នើសុំធ្វើជាបណ្តាញរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ​បង្កប់ខ្លួននៅក្នុងគណបក្សប្រឆាំង (Video inside)

08-06-2023 19:26

(ភ្នំពេញ)៖ បន្ទាប់ពីលេចមុខ នៅលើសារព័ត៌មាន The Cambodia Daily ប៉ុន្មានថ្ងៃនេះ ដើម្បីវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ស្រាប់តែមានការបែកធ្លាយវីដេអូមួយទៀត ដែលថតឡើងកាលពីឆ្នាំ២០២២ ដោយវីដេអូនេះ លោក មុំ អស្សនី បានសុំការលើកលែងទោសពី លោកបណ្ឌិត ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ហើយស្នើសុំធ្វើជាបណ្តាញរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង ហើយគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី។

តាមរយៈវីដេអូជាង៨នាទីនេះ លោក មុំ អស្សនី បានរាយការណ៍អំពីសកម្មភាពរបស់ លោក ថាច់ សេដ្ឋា ទាំងនៅពេលធ្វើជាប្រធានសមាគមខ្មែរកម្ពុជាក្រោម និងក្លាយជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។ លោកក៏សុំជួប លោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីសុំអនុសាសន៍ផ្សេងៗ អំពីការរៀបចំបណ្តាញដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង។

ជាមួយគ្នានេះ លោក មុំ អស្សនី និងក្រុមគ្រួសារ ក៏បានប្រកាសគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីផងដែរ៕

ខាងក្រោមនេះជាវីដេអូមួយទៀតរបស់ លោក មុំ អស្សនី ដែលត្រូវបានគេទម្លាយ៖