(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សេង គន្ធ អភិបាលរងខណ្ឌនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន១៦ភូមិ ក្នុងសង្កាត់បឹងធំ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២៥គ្រួសា។
នៅចំពោះមុខប្រជាពលរដ្ឋខាងលើនេះ លោក ហែម ដារិទ្ធ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំង២ តែងតែគិតគូពីការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ហើយបានចាត់ចែងឲ្យអាជ្ញាធរ និងក្រុមការងារនាំយកអំណោយទៅចែកជូនជាបន្តបន្ទាប់។ លោកអភិបាលខណ្ឌ បានបន្តថា បើទោះបីជាអំណោយទាំងនេះមិនអាចបំពេញ តាមតម្រូវការគ្រប់គ្រាន់របស់បងប្អូនក៏ដោយនោះ តែអាចជួយបានមួយកម្រិតផងដែរ។
អំណោយដែលបានយកទៅចែកជូននាឱកាសនោះក្នុងមួយគ្រួសារ ទទួលបានអង្ក២៥គីឡូក្រាម មី១កេះ ត្រីខ១០ កំប៉ុង មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ និងថវិកា៥០,០០០រៀល ផងដែរ៕