(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងជាសាធារណៈថា សម្តេចរឹងរូស ប្រឆាំងតែជាមួយអ្នកខូចតែប៉ុណ្ណោះ តែបើអ្នកមិនខូចវិញ គឺសម្តេចទន់ជាមួយជាងអីទៅទៀត។ សម្តេចបានបញ្ជាក់ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធចម្រោះទឹកស្អាតមួយកន្លែង នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ។
សម្តេចចតេជោ ហ៊ុន សែន បានអះអាងបែបនេះ ក្រោយពីមានរឿងការប្រឆាំងដាច់ខាតពីសំណាក់ជនខិលខូចមួយចំនួន បង្កភាពចលាចលក្នុងសង្គម មូលបង្កាច់ លាបពណ៌ ដែលតែងតែប្រឆាំងនឹងការងាររបស់សម្តេចកន្លងមក។
នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំកើតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវហ្នឹងថ្ងៃអង្គារ ឆ្នាំរោង។ កើតថ្ងៃអង្គារ គឺរឹងតិចហើយ តែខ្ញុំរឹងជាមួយតែអ្នកខូចទេ អ្នកមិនខូច ខ្ញុំមិនរឹងជាមួយទេ គឺទន់ជាងអីទៅទៀត»។ សម្តេចបានបន្ត ដោយរំលឹកបន្តិចពី ថ្ងៃធ្វើរដ្ឋប្រហារ ថ្ងៃទី១៨ខែមីនា ឆ្នាំ១៩៧០ ជាថ្ងៃដែលសម្តេច នៅមិនទាន់គ្រប់អាយុបោះឆ្នោតផង។ ប៉ុន្តែបែរជារឿងគ្រប់យ៉ាងធ្លាប់លើសម្តេចទៅវិញ។ សម្តេចថា «ខ្ញុំជាអ្នកដើរដោះ និងចរចាជានិច្ច»។
ការលើកឡើងរបស់សម្តេចនាពេលនេះ បានធ្វើឡើង ក្រោយពីមានបុគ្គលមួយចំនួន បានរឹងទទឹង នឹងតែងប្រឆាំងពីសកម្មភាព និងការងាររបស់សម្តេចជារឿយៗ យ៉ាងណាក៏ដោយ សម្តេចបានបញ្ជាក់ថា បើអ្នកនោះខូច សម្តេច នឹងរឹងជាមួយ តែបើអ្នកនោះមិនរឹងរូស គឺសម្តេច នឹងទន់ជាមួយជានិច្ច៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖