(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចំនួនជាង ៤,៤០៣,៧៥០សន្លឹក ក្នុងចំណោមបណ្ណព័ត៌មានដែលត្រូវផលិតចំនួន ៩,៧១០,៦៥៥បណ្ណ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការ៕

ខាងក្រោមនេះ ជាតារាងបណ្តុះអាសន្ននៃការចែកបណ្ណព័ត៌មានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖