(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំលោកនាយរងប៉ុស្តិ៍ រួមទាំងកម្លាំងក្នុងប៉ុស្តិ៍ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រចាំខែមិថុនា ឆ្នាំ២០២៣ ដោយអនុវត្តតាមការណែនាំរបស់លោកមេបញ្ជាការវរសេនាតូចលេខ៨៩១។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពា ក៏បានស្កត់ធ្ងន់ដល់នាយរងប៉ុស្តិ៍ និងមន្ត្រីក្នុងប៉ុស្តិ៍ទាំងអស់ត្រូវត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង/២៤ម៉ោង ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃដើម្បីទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទផងដែរ៕