(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាល ធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង៖

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកំណត់ជាកាតព្វកិច្ចដល់មេដឹកនាំទទួលខុសត្រូវខ្ពស់ជាតិ គឺត្រូវតែយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ និយោជិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពស្និទ្ធស្នាលរវាងសម្តេច និងកម្មករ កម្មការិនី ប្រៀបដូចជាស្នេហារវាងឪពុក និងកូន ជីតា និងចៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានជួបជាមួយកម្មករ កម្មការិនី ជាពិសេសឃើញសុខភាពរបស់ពួកគេល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបរវាងសម្តេច និងកម្មករ កម្មការិនីឆ្នាំនេះ ខុសពីឆ្នាំ២០១៨ ត្រង់ថាផ្លូវជាតិលេខ៥ ធំទូលាយ មិនតូចដូចមុននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វេទិកាជំនួបរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងខែកុម្ភៈ ឆ្នាំ១៩៩៩ សម្តេចបានដាក់ចេញផែនការពង្រាយរោងចក្រនៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ផ្តើមចេញពីគោលនយោបាយ និងផែនការច្បាស់លាស់នេះហើយ ទើបនាំឱ្យមានវត្តមានរោងចក្រ សហគ្រាសតាមខេត្តនាពេលបច្ចុប្បន្ននេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយរបស់បក្សប្រជាជនមានច្បាស់លាស់ ប្រាកដនិយម មិនមែនឆក់កណ្តៀត ឬគ្រាន់តែសន្យាថាផ្តល់ប្រាក់ឈ្នួលខ្ពស់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សប្រឆាំងស្រែកទាមទារដំឡើងប្រាក់ឈ្នួលកម្រិតណាក៏ដោយ បើរាជរដ្ឋាភិបាលមិនដំឡើង មិនអាចទៅរួចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករ កម្មការិនី ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំង ដែលរារាំងបរទេសមិនមកវិនិយោគនៅកម្ពុជា, មិនផ្តល់ជំនួយ, មិនទិញ និងដាក់ទណ្ឌកម្មលើកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងស្រុកខ្មែរ ខុសពីក្រុមប្រឆាំងនៅប្រទេសគេ។ ក្រុមប្រឆាំងប្រទេសដទៃមិនរារាំងបរទេសមកវិនិយោគនៅកម្ពុជា, មិនរារាំងបរទេសមិនផ្តល់ជំនួយ, មិនទិញទំនិញ ឬដាក់ទណ្ឌកម្មលើប្រទេសគេនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអនុញ្ញាតឱ្យនរណាម្នាក់ ធ្វើជាម្ចាស់កម្មសិទ្ធនៃបទចម្រៀងដែលសម្តេចតែងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនចុះញ៉មរបស់សម្តេចចំពោះរបបប្រល័យ​ពូជ​សាសន៍ ទើបធ្វើឱ្យសម្តេចបានតស៊ូប្តូរផ្តាច់វាយផ្តួលរំលំរបបខ្មែរក្រហម ហើយនាំជាតិឆ្ពោះមកដល់ដំណាក់កាលដូចបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនមានពិការភាពនៅតាមរោងចក្រ សហគ្រាសនានា ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោង១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាគីថៃ បានឆ្លើយតបហើយ គឺមិនមាននយោបាយបណ្តេញពលករខ្មែរចេញពីប្រទេសនោះទេ ហើយនឹងបន្តយកចិត្តទុកដាក់ថែមទៀតផង។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ថៅកែរោងចក្រយកចិត្តទុកដាក់លើកម្មករ កម្មការិនី។ កម្មករ កម្មការិនី មានសុខភាពល្អ ច្រវាក់ផលិតកម្មក៏ល្អ។

* សម្តេចតេជោ ហ៊ុន សែន ស្នើសុំសម្តេចចៅហ្វាវាំង គង់ សំអុល កុំឱ្យអមដំណើរសម្តេចចូលរួមក្នុងកម្មវិធីនានា ព្រោះអាយុច្រើន ហើយសុខភាពមិនរឹងមាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យកម្មករ និយោជិត ក៏ត្រូវយកចិត្តទុកដាក់ជាមួយការងារ ហើយមិនត្រូវមានជម្លោះណាមួយនៅក្នុងរោងចក្រ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅល្ងាចនេះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងល្អដែលនិន្នាការជក់បារីនៅកម្ពុជា មានការធ្លាក់ចុះ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា គឺជាប្រទេសប្រកាន់នូវគោលការណ៍​ប្រជា​ធិប​តេយ្យយ៉ាងខ្ជាប់ខ្ជួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទេវតា នៅជាមួយប្រជាជនជាប់ជានិច្ច។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់២ម៉ឺនដុល្លារ ជូនកម្មកររូបណា ដែលគេកាត់ប្រាក់ខែ បើមិនចូលរួមជួបសំណេះសំណាលជាមួយសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៩៖៤៥នាទី នាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕