សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ចេញលិខិតថ្លែងអំណរគុណឧកញ៉ា ឈឹម បញ្ញា និងលោកជំទាវ ដែលចូលរួមបរិច្ចាគថវិកា១ម៉ឺនដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា
07-06-2023 21:44
(ភ្នំពេញ)៖ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានចេញលិខិតថ្លែងអំណរគុណជូនចំពោះលោកឧកញ៉ា ឈឹម បញ្ញា និងលោកជំទាវ ដែលចូលរួមបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនសមាគមដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៕