(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ទូ ហ្វី (Du Fei) ប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់របស់ចិន រួមជាមួយក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារសងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន គឺជាក្រុមហ៊ុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានដ៏ធំមួយរបស់ចិន។ ក្រុមហ៊ុននេះ បាននិងកំពុងដំណើរការវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៕