គ្រូៗ និងសិស្សានុសិស្សនៃសាលារៀនសុវណ្ណគីរី រាប់រយនាក់កំពុងរង់ចាំស្វាគមន៍សម្តេចតេជោ ហ៊ុន សែន (Video inside)
21-07-2016 13:08
(បន្ទាយមានជ័យ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពីគ្រូៗ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យសុវណ្ណគីរី ទទួលព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្លងកាត់មុខសាលា របស់ពួកគាត់។ គ្រូៗ និងសិស្សានុសិស្ស រាប់រយនាក់ កំពុងរង់ចាំស្វាគមន៍សម្តេចតេជោ ដោយសម្តែងនូវក្តីរីករាយ ដោយចង់ជួបសម្តេចផ្ទាល់។
សាលាបឋមសិក្សា និងអនុវិទ្យាល័យសុវណ្ណគីរី ដែលគ្រូៗ និងសិស្សកំពុងរង់ចាំនោះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅក្នុងភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕