Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សសង្គ្រោះជាតិ នឹង​បើកប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅថ្ងៃទី២៥ ខែកក្កដា

21-07-2016 12:59

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងនៅថ្ងៃទី២១ ខែកក្កដានេះថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ដែលរៀបចំនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលគណបក្ស។

លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងថា កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណបក្សធ្វើការពិនិត្យនូវការងារមួយចំនួន ដើម្បីដាក់ផែនការអនុវត្តន៍បន្ត នៅតាមរាជធានី-ខេត្តទាំង២៥ ក្នុងគោលបំណងតែមួយ ចូលរួមការបោះឆ្នោតដោយសន្តិវិធី និងអហិង្សា។   

ជាមួយគ្នានេះ មន្ត្រីគណបក្សសង្គ្រោះជាតិរូបនេះ ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ទៅធ្វើអត្តសញ្ញាណប័ណ្ណ និងចូលរួមទៅចុះឈ្មោះបោះឆ្នោត ដែលអាជ្ញាធរនឹងចាប់ធ្វើនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ៕