(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្រោមប្រធានបទ «សន្តិភាព វិបុលភាព និងសន្តិសុខ»។

បន្ទាប់ពីបានពិភាក្សាផ្លាស់ប្ដូរទស្សនៈ និងអនុម័តលើឯកសារមួយចំនួន កិច្ចប្រជុំបានបិទបញ្ចប់នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ និងប្រគល់តួនាទីដល់ប្រទេសឡាវ ដើម្បីធ្វើជាប្រធានដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការ កងទ័ពអាស៊ានលើកទី២១៕