(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យលោក Mark Matthews អគ្គរដ្ឋទូតរបស់ប្រទេសអង់គ្លេស បានជួបពិភ្សាការងារ ក្នុងគោលបំណង ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្ម និងស្នើសុំការជួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកសម្រាប់ទាំងអស់គ្នា (E-Trade for all) នាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦ នេះ។
ឯកអគ្គរដ្ឋទូត របស់ប្រទេសអង់គ្លេស លោក Mark Matthews បានសន្យា នឹងរក្សាផលប្រយោជន៍នានា ដែលកម្ពុជាធ្លាប់ទទួលបាន ក្រោមក្របខ័ណ្ឌសហគមន៍អឺរ៉ុប ជូនដល់កម្ពុជាដដែល ទោះបីជាចក្រភពអង់គ្លេស នឹងត្រូវចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ៕