(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសឲ្យដឹងថា នៅពេលនេះ ចំនួនអ្នកប្រើកម្មវិធី Facebook Messenger បានកើនឡើងដល់ ១ពាន់លាននាក់ ដែលនេះជាមោទនភាពមួយ ដ៏ធំធែងបន្ថែមទៀត សម្រាប់ក្រុមការងារ Facebook។
តួលេខនៃការចាប់ផ្ដើម កើនឡើងខ្លាំងនៃចំនួនអ្នកប្រើប្រាស់ Facebook Messenger គឺបានកើនឡើងចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដោយនៅពេលនេះ ចំនួនអ្នកប្រើបានកើនដល់ដល់ ៧០០លាននាក់ហើយនៅខែមិថុនា ឆ្នាំ២០១៦ ចំនួនអ្នកប្រើបានកើនដល់ ៩០០លាននាក់ និងនៅខែនេះ បានកើនដល់ ១ពាន់លាននាក់។
លោក David Marcus អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកផ្នែក Facebook Messenger របស់ក្រុមហ៊ុន Facebook បានឲ្យដឹងថា នេះជាជោគជ័យមួយទៀតសម្រាប់ Facebook ហើយវាក៏ជាការរចូលរួមចំណែកក្នុងការបង្កើន ទំនាក់ទំនង រវាងមនុស្សនៅក្នុងពិភពលោក។
គួរបញ្ជាក់ផងដែរថា បណ្ដាញទំនាក់ទំនងសង្គម Facebook មានចំនួនអ្នកប្រើរហូតដល់ជាង ១,៦ពាន់លាននាក់ ពោលគឺច្រើនជាង ១ភាគរយនៃចំនួនប្រជាជនទូទាំងពិភពលោក៕