(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំគោកខ្ចក និងឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ៣៥០គ្រួសារ ក្នុងឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

អំណោយមនុស្សធម៌ ដែលចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស​ ត្រីខ១យួរ​ ទឹកត្រី១យួរ​ ទឹកស៉ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមថែរក្សាសុខសន្តិភាព ឲ្យនៅគង់វង្ស ដោយមិនត្រូវជឿតាម ការញុះញុងណាមួយ ដើម្បីបំផ្លាញសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះទេ។

ពិសេសត្រូវទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងត្រូវគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នាពេលអនាគត៕