(ភ្នំពេញ)៖ លោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវបេតុង ចំនួន០៦ខ្សែ ប្រវែង ៩៣០ម៉ែត្រ ទទឹង ៥ម៉ែត្រ នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានប្រជាជនចូលរួមចំនួន ៤៩១នាក់។

ការដ្ឋានជួសជុលផ្លូវបេតុង ចំនួន០៦ខ្សែនេះ មានប្រវែង ៩៣០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៣ ស្ថិតនៅភូមិចំរើនផល ចំរើនផល១ ចំរើនផល២ សន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕