TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ ខណៈអ្នកជាសះស្បើយ១នាក់ (Video inside)
06-06-2023 11:30
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦នាក់ ខណៈជាអ្នកជាសះស្បើយ ១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៨១៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៧១៧នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕