(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុកនិងប្រើប្រាស់៧ករណី ឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៩នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ៣កញ្ចប់ធំនិង២២កញ្ចប់តូច មេតំហ្វេតាមីន(wy) ៥គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាប នៅក្នុងរាជធានីភ្នំពេញនិង តាមបណ្ដាលខេត្តមួយចំនួន រាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់ ខេត្តកណ្ដាលបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ ,ខេត្តត្បូងឃ្មុំបង្ក្រាប ១ករណី ឃាត់ខ្លួនម្នាក់ ខេត្តកំពង់ស្ពឺបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ ខេត្តកំពង់ចាម បង្ក្រាប១ ករណី ឃាត់ខ្លួនម្នាក់ ខេត្តប៉ៃលិនបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕