(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៣លើក) បណ្តាលអោយមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់ ៧នាក់ និងរបួសស្រាល៥នាក់ ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូតខាតយានយន្ដ សរុបចំនួន១២គ្រឿង រួមមាន ម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង , រថយន្តធុនធំ ២គ្រឿងនិងយានផ្សេងៗ ចំនួន ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះរួមមាន ល្មើសល្បឿន ៣លើក,មិនគោរពសិទ្ធិ ១លើក ,បត់គ្រោះថ្នាក់ ១លើក , ស្រវឹង ១លើក និងកត្តាយានយន្ត ២លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨នាក់ ។
នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣០១០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១០៣៤គ្រឿង និងពិន័យសរុប ១៩៧៦គ្រឿង ៕