(ភ្នំពេញ)៖ បុរសម្នាក់រួមដំណើរ និងមិត្តស្រីស្នេហ៍ បានបើក​ រថយន្តCamry បាឡែនមួយគ្រឿង ពាក់ស្លាកលេខ នគរបាល2-1171 តាមបណ្ដោយផ្លូវមុនីរ៉េតទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ នៅមុខវត្តស្ទឹងមានជ័យ បានរេចង្កូតទៅបុកទ្រូងចែកផ្លូវបណ្ដាលឲ្យរថយន្តហោះ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី ហើយរថយន្តកល់លើទ្រូងផ្លូវទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១៖៤០នាទី​ថ្ងៃទី២០ ខែកក្កដា​ឆ្នាំ​២០១៦​ ស្ថិតនៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោផ្លូវមុន្នីរ៉េត​ ស្ថិតក្នុង​សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌ មានជ័យ​។

​ តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត Camry បាឡែនមួយគ្រឿង​ពណ៍ស​ ពាក់ស្លាកលេខ​  នគ​របាល2.1171 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមិនដឹងថា ជាមន្រ្តីនគរបាល ឫមួយអត់នោះ បានបើករថយន្តពីលិចទៅ កើតយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុខាងលើ​ បានជ្រុលចង្កូតទៅបុកទ្រូងចែកផ្លូវបណ្ដាលឲ្យ រថយន្តហោះទៅបុកបង្គោលភ្លើង បាក់អស់១ដើមរៀបដល់ដីរួចរថយន្ត ទៅកល់ជាប់លើសួនពុះចែកទ្រូងផ្លូវ ទៅមុខលែងរួចតែសំណាល្អមិនបណ្តាលឲ្យ មនុស្សរងរបួសនោះឡើយ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានចុះគេចខ្លួនបាត់​ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ ចមូលដ្ឋានទំនាក់ទំនងហៅ ជំនាញមកស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរងចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយតាមផ្លូវច្បាប់ ៕