Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​ដាក់ឱ្យប្រើ​ប្រាស់ ប្រព័ន្ធចម្រោះ​ទឹកស្អាត​ខេត្តបាត់ដំបង

21-07-2016 07:03

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង។

គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ជាជំនួយឥតសំណងរបស់ជប៉ុន សម្រាប់ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ចំណាយថវិកាអស់ប្រមាណ៣២លានដុល្លារ និងបានបញ្ចប់ការសាងសង់នៅចុងខែមិថុនា ឆ្នាំ២០១៦។

Fresh News TV នឹងធ្វើការផ្សាយផ្ទាល់ពីកម្មវិធីនេះ ចេញពីខេត្តបាត់ដំបង។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើដំណើរតាមរថយន្ត ចេញពីរាជធានីភ្នំពេញ ហើយទៅដល់បាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងនោះសម្តេចក៏បានចុះសំណេះសំណាលជាមួយអាជីវករផ្សារ និងក្មួយៗសិស្សានុសិស្ស មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាច្រើននាក់ នៅសាលាខេត្តបាត់ដំបងផងដែរ៕