(កំពង់ឆ្នាំង)៖ ជនសង្សយ័ប្រុសស្រី៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ច នគរបាលការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ធ្វើការឡោមពទ្ធ័ និងចាប់ឃាត់ខ្លួនខណៈ ដែលក្រុមនេះកំពុងធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់ថ្នាំញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ប៊ុត ភក្តី ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ៖ នៅមុនពេលបង្ក្រាបសមត្ថកិច្ច ទទួលបានព័ត៌មានច្បាស់លាស់ ពីទីតាំងជនល្មើស ហើយក៏បានសហការគ្នាធ្វើការឡោមពទ្ធ័ និងបង្ក្រាបក្រុមជនសង្សយ័ ខាងលើបានភ្លាមៗផងដែរ។ជនសង្ស័យ១ក្រុមនេះមាន៖ ១ ឈ្មោះ ប៊ុត ភក្តី ភេទប្រុស អាយុ៣៤ឆ្នាំ ជាម្ចាស់ផ្ទះរស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ២.ឈ្មោះ ឌុក វណ្ណះ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ៣.ឈ្មោះ អ៊ិន ភារុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សាររឆ្នាំង ៤.ឈ្មោះ ឈឹម រតនះ ហៅសារ៉ាយភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សាឆ្នាំង និង៥.ឈ្មោះ ប្រាក់ ធារី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
នៅក្នុងការបង្ក្រាបករណីខាងលើនេះសមត្ថកិច្ច ដកហូតបានទូរសព្ទ័ដៃ៣គ្រឿង ជញ្ជីងថ្លឹងថ្នាំ១គ្រឿង រួមនិងឧបករណ៍បំរើ ដល់ការជក់គ្រឿងមួយចំនួនទៀត ដោយឡែកថ្នាំញៀនត្រូវពួកគេ បំផ្លាញចោលមុនពេលសមត្ថកិច្ច ទៅដល់ ។
ជនសង្ស័យទាំង ៥នាក់ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួននិងវត្ថុតាងទៅកាន់សា លាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមផ្លូវច្បាប់៕