(កណ្ដាល)៖ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន បានបង្កើតសុខសុន្តិភាព និងបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងៗគ្រប់វិស័យ និងបានធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ទៅមុខជាលំដាប់ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ ។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលអ្នកឧកញ៉ាបណ្ឌិត និងលោកស្រីសឹង ហ្គេចអ៉ីម អញ្ជើញជាគណៈអធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយយាយជីតាជី បងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីបុណ្យឆ្លងដំបូលព្រះវិហារ ដងទង់ និងសមិទ្ធផលនានាក្នុងវត្តពោធិសិរីដីដុះ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាលនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េត បានថ្លែងពីកត្តាសុខសន្តិភាពជាមូលដ្ឋានគ្រឹះដែលប្រទេសជាតិយើងមានឱកាសក្នុងការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនឡើងៗ ហើយកម្ពុជាទើបតែបញ្ចប់កីឡា sea games ដ៍ល្បីរន្ទឺទូទាំងពិភពលោក។ ហើយសព្វថ្ងៃនេះកម្ពុជាក៏បាននិងកំពុងប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញអំពីសមត្ថភាពដ៏អស្ចារ្យរបស់សម្ដេចតេជោហ៊ុន សែន ដែលបានដឹកនាំប្រទេសយ៉ាងស្វាហាប់ ល្បីរន្ទឺ និងទទួលស្គាល់ជាអន្តរជាតិ។

អ្នកឧកញ៉ាបណ្ឌិតបន្តថា សម្ដេចតេជោ មិនត្រឹមតែជាអ្នកដឹកនាំមានព្រហ្មវិហារធម៌នោះទេ ហើយថែមទាំងជាអ្នកប្រាជ្ញរបស់កម្ពុជានាសតវត្សទី២១នេះថែមទៀតផង។ ហើយសម្ដេច ជាមគ្គុទ្ទេសឯកដ៏អស្ចារ្យបំផុតដែលបានដឹកនាំកម្ពុជាពីបាតដៃទទេ ឱ្យស្គាល់តែការរីកចម្រើន ពេញដោយសុខសន្តិភាព ប្រជាពលរដ្ឋសម្បូរសប្បាយ រុងរឿង និងបន្តរុងរឿងទៅមុខជារៀងរហូត ក្រោមម្លប់សន្តិភាព។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបឲ្យបានច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានសមត្ថភាពពេញលេញសំបូរទៅដោយបញ្ញវន្ត ធនធានមនុស្សខ្លាំងៗគ្រប់វិស័យ ដែលរួបរួមគ្នាក្នុងការដឹកនាំ និងកសាងប្រទេសជាតិឲ្យរីកចម្រើនឡើងទៅមុខ និងបន្តរីកចម្រើនកាន់តែខ្លាំងឡើងៗទៅមុខជារៀងរហូត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុនិងមានឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីប្រទេសជាតិកាន់តែរុងរឿង រីកចម្រើនឡើង និងពេញដោយសុខសន្តិភាព។

ស្ថិតនៅក្នុងឱកាសនេះដែរភិក្ខុសុវណ្ណជោតោ រស់ សុធា ព្រះចៅអធិការវត្តសិរីដីដុះ បានថ្លែងកោតសរសើរចំពោះទឹកចិត្តរបស់អ្នកឧកញ៉ា និងលោកស្រីដែលបានប្រគល់តទេយ្យទានជួយកសាងសមិទ្ធផលនានានៅក្នុងវត្តដែលចំណាយថវិការអស់ប្រមាណជាង ៧ម៉ឺនដុល្លារ ដែលកាយវិការនេះជាសប្បុរសធម៌យ៉ាងល្អឯកដែលអ្នកឧកញ៉ានិងលោកស្រី បានខិតខំក្នុងការជួយឧបត្ថម្ភបំពេញកង្វះខាតនិងចន្លោះរបស់វត្ត ហើយនិងនៅតែបន្តការជួយជ្រោមជ្រែងវត្តឲ្យកាន់រីកលូតលាស់ជាបន្តបន្ទាប់។ ព្រះចៅអធិការវត្តសិរីដីដុះ ក៍បានស្នើរដល់សប្បុរសជន និងថ្នាក់ដឹកនាំមេត្តាជួយជ្រោមជ្រែងសងថវិការជាង២ម៉ឺនដុល្លាដែលវតហតកំពុងកំពុងជំពាក់គេផងដែរក្នុងការសាងសង់សំណង់នានាក្នុងវត្ត៕