Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនដល់និវត្តជន និងគ្រួសារកងទ័ពជួបការលំបាក ៧៦គ្រួសារ

04-06-2023 12:17

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានអញ្ជើញនាំយកអំណោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់និវត្តជន និងគ្រួសារកងទ័ព ដែលជួបការលំបាក ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខនិវត្តជន និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេស លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រួលការលំបាក ផងដែរ។ ជាក់ស្តែង និវត្តជននិងគ្រួសារកងទ័ព ចំនួន ៧៦គ្រួសារ ទទួលបានអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន ៨មុខ និងថវិកាមួយចំនួន។

ក្នុងឱកាសនោះដែរ និវត្តជន និងគ្រួសារកងទ័ពទាំងអស់ ប្រកាសគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជារៀងនិរន្តតទៅ៕