(បាត់ដំបង)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានចុះសំណេះសំណាល និងចែកជូននូវអំណោយសប្បុរសដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ រួមទាំងសហគ្រាសធុនតូច និងមធ្យម នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អំណោយក្នុងនោះរួមមាន៖ អង្ករ១០តោន, ត្រីខ៥០០យួរ, ទឹកត្រី៥០០យួរ, ទឹកស៊ីអ៊ីវ៥០០យួរ និងមីជាតិ៥០០កេះ៕